ព័ត៌មានសន្តិសុខសង្គម

ឆេះបំផ្លាញផ្ទះ១ខ្នង រថយន្តនិងទ្រព្យសម្បត្តិខ្ទេចគ្មានអស់គ្មានសល់

ឆេះបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់
កំពង់ស្ពឺ៖អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅបានបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់។ហេតុការណ៍នេះនៅភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១ ខែមិថុនា។
សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលឆេះនេះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី ម្ចាស់ឈ្មោះ សុខ វ៉ិតអាយុ ៣៨ឆ្នាំនិងប្រពន្ធឈ្មោះ ម៉ៅ ចាន់ថន អាយុ ៣៦ឆ្នាំ ខូចខាតទាំងស្រុង។ក្នុងនោះមានរថយន្តម៉ាក TOYOTA TACOMA ផ្លាកលេខ ភ្នំពេញ 2X-8353 ឆេះខូចខាតទាំងស្រុង-ទូដាក់ខោអាវ៣-គ្រែដេក៣-ពូក២-ទូរទឹកក១-ប្លង់ដី១សន្លឹក-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ២សន្លឹក-សំបុត្រកំណើត៤សន្លឹក-សៀវភៅស្នាក់នៅ១ក្បាល-បណ្ណសម្គាល់យានយន្ត២សន្លឹក និងកាតចាក់វ៉ាកសាំង២សន្លឹក ។
សមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញបានស្រាវជ្រាវហើយបានបញ្ជាក់ថា អគ្គិភ័យនេះបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ដែលតខ្សែតំណច្រើនកន្លែង មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ករណីនេះមិនបណ្ដាលឱ្យឆេះរាលដាលទៅផ្ទះអ្នកដទៃ ឬមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *