ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ចំណោម៣នាក់ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូពីគូសង្សានៅកន្លែងស្ងាត់មួយនិងត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា ក្រុមចោរមានគ្នា៣នាក់បានប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូមួយគ្រឿងពីគូស្នេហ៍ដែលកំពុងអង្គុយសាសងគ្នាក្នុងតូបលក់ខ្យងមួយនៅម្តុំវត្តស្លែង តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោឱ្យម្ចាស់រងរបួសរួចយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយទទួលបណ្តឹងរយៈពេល២ថ្ងៃក្រោយកាលពីរសៀលថ្ងៃទី២០ ខែធ្នូ កម្លាំងនគរបាលខណ្ឌដង្កោចុះស្រាវជ្រាវរហូតចាប់ខ្លួនចោរប្លន់បានម្នាក់រីឯ២នាក់ទៀតកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមចាប់យកមកចាត់ការតាមច្បាប់។
ជនសង្ស័យដែលចាប់បានឈ្មោះផល តារា អាយុ២៧ឆ្នាំ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។វត្ថុតាងដកហូតម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិចនិងកាំបិតផ្គាក់១។ម្ចាស់ម៉ូតូរងបួសឈ្មោះប៉ាល់ ដាយដែន អាយុ២៥ឆ្នាំជាជាងជួសជុលរថយន្តនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីផ្លាកលេខកំពង់ធំ1K-9967៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *