ព័ត៌មានសន្តិសុខសង្គម

ចាប់បានក្រុមដែលតែងលួចម៉ូតូ,គោ,ក្របី,នៅខេត្តព្រះវិហារនិងខេត្តកំពង់ធំ

ព្រះវិហារ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌ ខេត្តព្រះវិហារសហការជាមួយ នគរបាលខេត្តកំពង់ធំនៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១បានស្រាវជ្រាវ និងចាប់ជនសង្ស័យបានចំនួន៣នាក់ ករណីលួច ម៉ូតូ,គោ,ក្របីនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារដែលសកម្មភាពនេះប្រព្រឹត្តកាលពីថ្ងៃទី១៨ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារបានឱ្យដឹងថា៖ កម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌសហការជាមួយនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន ៣នាក់ ករណីចោរកម្មលួចជាច្រើនលើកជាច្រើនសារដូចជាម៉ូតូ គោ ក្របី នៅខេត្តកំពង់ធំ និងស្រុកត្បែងមានជ័យខេត្តព្រះវិហារនាពេលកន្លងទៅ
លោកស្នងការនគរបាលបានបន្តថា៖ក្រិមជននេះមានឈ្មោះលួន សាត ហៅ វីរ: ភេទប្រុស អាយុ ៣៣ ។ឈ្មោះ អួន សុឡែន ហៅខ្នើយ ភេទប្រុស អាយុ ៣០ឆ្នាំ ។ឈ្មោះ ហុល សៅ ភេទប្រុស អាយុ ៦៤ឆ្នាំ អ្នកទាំងបីរស់នៅភូមិប្រាសទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។មុខសញ្ញាទាំងបីនេះកម្លាំងខេត្តព្រះវិហារបានប្រគល់ឱ្យទៅខាងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *