ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅស្រុកសំរោងទង

កំពង់ស្ពឺ៖រថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមនៅផ្លូវជាតិលេខ៤ក្នុងភូមិរំលោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែកក្កដា។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ម៉ូង ម៉ុន អាយុ៧០ឆ្នាំនៅភូមិចម្ការរដ្ឋ ឃុំវល្លិ៍សរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ជនរងគ្រោះបើកម៉ូតូពីលិចទៅកើតស្រាប់តែមានរថយន្ដម៉ាកDEAWOO ផ្លាកលេខព្រះសីហនុ 3A-7573 សណ្ដោងសឺមីរ៉ឺម៉ករបស់ក្រុមហ៊ុនដឹកជញ្ជូនSP មកបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
ក្រោយមកមន្ត្រីជំនាញបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកមធ្យោបាយទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង់រង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *