ព័ត៌មានសន្តិសុខសង្គម

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន

ខេត្តកំពត៖ នៅថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៣០នាទី ដោយបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់រាយការណ៍ថា មានជនសង្ស័យយកថ្នាំញៀនមកលក់ នៅចំណុចផ្លូវលំគ្រោះក្រហម ស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ។ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការឯកភាពពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត ។

 

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបានដាក់កំលាំងសមត្ថកិច្ចឃ្លាំមើលក៍ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ ក៍បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ មាំង ពិសិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ថ្នាំញៀន ០៦កញ្ចប់ (០.៧១ក្រាម), ទូរស័ព្ទដៃ ០១គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ មាំង ពិសិទ្ធ នៅវេលាម៉ោង ១៧ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាអ្នកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ យាន ពុយ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ ថ្នាំញៀន ០៣កញ្ចប់ (២.២២ក្រាម), ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ យាន ពុយ នៅវេលាម៉ោង ១៨ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យ ដែលជាអ្នកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជុំ ចិត្ត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិដំរីផុង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។ ថ្នាំញៀន ០១កញ្ចប់ (១.០៨ក្រាម), ម៉ូតូ០១ គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង។

ករណីខាងលើសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៣ នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ៩កញ្ចប់ ទម្ងន់ ៤.០៦ក្រាម (ថ្លឹងទាំងថង់), ម៉ូតូ ០២គ្រឿង,ទូរស័ព្ទ ដៃ 0៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំលាំងជំនាញយើងកំពុងចងក្រងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *