ព័ត៌មានសន្តិសុខសង្គម

ស្ត្រីចំណាស់ម្នាក់អាយុជិត១០០ ឆ្នាំ ស្លាប់ក្នុងភ្នក់ភ្លើងដែលកំពុងឆេះផ្ទះ

ពោធិ៍សាត់៖ទុសេ្សខ្សែចរន្តអគ្គិភ័យបង្កជាផ្កាភ្លើងបានឆាបឆេះផ្ទះពលរដ្ឋ១ខ្នងអស់គ្មានសល់បណ្តាលដល់ស្លាប់ម្ចាស់ផ្ទះម្នាក់អាយុ៩៤ឆ្នាំស្ថិតនៅភូមិពោធិ៍ដំណាក់ឃុំវាលស្រុកកណ្តៀងខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២១។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា៖ផ្ទះដែលឆេះមានទំហំ៥គុណ៧ម៉ែត្រជញ្ជាំងនិងដំបូលប្រកស័ង្កសីនិងបណ្តាលឱ្យស្ត្រីម្ចាស់ផ្ទះឈ្មោះសួងអាយុ៩៤ឆ្នាំរស់នៅតែម្នាក់ឯង ត្រូវភ្លើងឆាបឆេះបណ្តាលឱ្យស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។អគ្គិភ័យនេះត្រូវកម្លាំងនគរបាលពន្លត់អគ្គិភ័យខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងដើម្បីជួយពន្លត់។
មន្ត្រីបានបន្តថា៖ប៉ុន្តែដោយសារផ្លូវចូលទៅកាន់ផ្ទះជនរងគ្រោះមានទំហំតូចចង្អៀតនិងពិបាក ធ្វើដំណើរផងដែលជាបញ្ហាដល់ក្រុមជួយសង្គ្រោះពន្លត់អគ្គិភ័យមិនអាចបើករថយន្តចូលបាន គឺបានត្រឹមតែអូសទុយោបាញ់ទឹកជួយពន្លត់ពីចម្ងាយតែប៉ុណ្ណោះមិនអាចចូលជួយសង្រ្គោះជនរងគ្រោះបានទាន់ពេលវេលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *