ព័ត៌មានសន្តិសុខសង្គម

បើកបុកអ្នកជិះម៉ូតូចូលគន្លងផ្លូវរថយន្តបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធំបុកជាមួយម៉ូតូបណ្តាលឱ្យក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៥៨ក្នុងភូមិចម្ការគឃុំស្វាយចេកស្រុកស្វាយចេក។កាលពីរសៀលថ្ងៃទី៨ខែមេសា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ក្មេងស្រីរងគ្រោះឈ្មោះថងលីស៊ីញអាយុ១៦ឆ្នាំនៅភូមិចម្ការគឃុំស្វាយចេកស្រុកស្វាយចេកបើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរី២០១៧ពាក់ផ្លាកលេខ1Q-4966 ប.មានជ័យ ។ក្មេងស្រីរងគ្រោះបានជិះម៉ូតូមានពាក់មួកសុវត្ថិភាពស្រាប់តែរេចង្កូតទៅបុករថយន្តធំ ម៉ាកហ៊ីយ៉ាន់ដាយយីឌុប ផ្លូវ៥ ពាក់ផ្លាកលេខតាកែវ 3A.1805 បានក្នុងទិសដៅច្រាសទិសគ្នា។អ្នកបើករថយន្តឈ្មោះ សំ វ៉ាន់សាយ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បណ្តាលឱ្យម៉ូតូដាច់ជាពីរកំណាត់និងអ្នកបើកម៉ូតូស្លាប់ភ្លាមៗ។
ក្រោយពីកើតហេតុរថយន្តមិនបានឈប់ទេ បានព្យាយាមបើករត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាល ចាប់បានរថយន្ត បានប្រគល់ឱ្យនគរបាលស្រុកស្វាយចេកដើម្បីរៀបចំសំណុំរឿង តាមនីតិវិធីច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *