ព័ត៌មានសន្តិសុខសង្គម

ចាប់បាន២នាក់ ចំណោម ១០នាក់ ជិះម៉ូតូឆក់កាបូបដាក់សម្ភារៈមានតម្លៃ!

ភ្នំពេញ៖ជាង២ម៉ោងក្រោយពីឆក់កាបូបដាក់សម្ភារមានតម្លៃកម្លាំងនគរបាលភ្នំពេញជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវចាប់ជនសង្ស័យបាន២នាក់ចំណោម១០នាក់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីម៉ោង៨ព្រឹកនៅថ្ងៃទី១៨ ខែវិច្ឆិកាជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូ៦គ្រឿងបានឆក់កាបូបស្ពាយដាក់សម្ភារមានតម្លៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវនៅម្តុំស្ពានអាកាសចោមចៅខណ្ឌពោធិ៍សែនជ័យ។ក្រោយកើតហេតុអ្នកដំណើរបានថតផ្លាកលេខម៉ូតូពួកចោរ២គ្រឿងលេខភ្នំពេញ1JT-8029និងភ្នំពេញ1II-4208 ផ្តល់ឱ្យសមត្ថកិច្ច។រយៈពេលជាង២ម៉ោងបន្ទាប់ពីមានសកម្មភាពនោះរួចផ្នែកជំនាញចុះស្រាវជ្រាវចាប់បាន២នាក់ ។
កាបូបស្ពាយដែលបាត់បង់មានសម្ភារ-ខ្សែដៃមាស១ខ្សែ-ចិញ្ជៀនមាស១វង្ស-ក្រវិលផ្លាកទីន១គូ-និងលុយខ្មែរចំនួន៦០ម៉ឺនរៀល។ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័យទាំង២នាក់ប្រាប់ថា ពួកគេមានគ្នាប្រហែល១០នាក់ទៀតបានឆក់កាបូបរួចយកគ្រឿងអលង្ការទៅលក់នៅផ្សារពោធិ៍ចិនតុងបានលុយ១.៣០០ដុល្លារចែកគ្នាបានម្នាក់១០០ដុល្លារ។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តនិងស្វែងរកចាប់បក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *