កណ្តាល÷រថយន្តistanasuperprimeពណ៌សពាក់ផ្លាកលេខភ្នំពេញ2AG4419ដឹកសម្ភារថ្នាំពេទ្យមួយគ្រឿងឆ្លងចរន្តភ្លើងបណ្តាលឱ្យឆាបឆេះខូចខាតស្ទើរទាំងស្រុង។ករណីនេះបានកើតឡើងនៅផ្លូវប៉េតុងក្នុងភូមិទួលត្នោតឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ តាមការបំភ្លឺពីឈ្មោះ ឃួន ហុន ភេទប្រុស អាយុ៣៦ឆ្នាំជាអ្នកបើកបររថយន្ត និងជាបុគ្គលិកក្រុមហ៊ុនវ៉ាយ.វ៉ាយ.ខេ.អេចត្រេឌីងឯ.កថ្នាំពេទ្យនៅភ្នំពេញ។លោកបានបើករថយន្តដឹកថ្នាំពេទ្យទៅដាក់ឱ្យម៉ូយតាមដេប៉ូរួចហើយបានធ្វើដំណើរមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តឆ្លងចរន្តភ្លើងបណ្តាលឱ្យឆេះរថយន្តនិងសម្ភារខូចខាតស្ទើរទាំងស្រុង៕