ព្រះវិហារ៖”បណ្តាកងឯកភាពចំណុះទាំង៥ត្រូវការពារឱ្យបានដាច់ខាតនូវសន្តិសុខកំពុងមាននិងបូរណភាពទឹកដី។តាមដានក្តាប់គ្រប់សភាពការណ៍ដែលកើតមានឡើងក្នុងភូមិសាស្ត្រដែលអង្គភាពនីមួយៗទទួលខុសត្រូវ។ទប់ស្កាត់ដោះស្រាយឱ្យបានទាន់ពេលវេលាដោយឈរលើគោលការណ៍សាមគ្គីភាពរវាងប្រទេសភូមិផងរបងជាមួយដើម្បីប្រែក្លាយតំបន់ព្រំដែនសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍”។
លោកឧត្តមសេនីយ៍ត្រីច័ន្ទសុខុននាយសេនាធិការតំណាងឧត្ដមសេនីយ៍ទោលីស៊ុនមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨បានថ្លែងកាលពីព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។ក្នុងនោះលោកបានដាក់ចេញផែនការទិសដៅអនុវត្តបន្តការងារយោធាសប្តាហ៍ទី១ខែកុម្ភៈឆ្នាំ២០២១បន្ទាប់ពីផែនការការងារយោធាសប្តាហ៍ទី៤គិតចាប់ពីថ្ងៃទី២៧ខែមករាដល់ថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១បានបញ្ចប់៕