ព្រះសីហនុ៖កម្លាំងនគរបាលខេត្តបានបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន១៨នាក់ជាមុខសញ្ញាចោរលួច,ប្លន់និងឆក់ទ្រព្យសម្បត្តិភ្ញៀវក្នុងក្រុងព្រះសីហនុនាពេលកន្លងទៅ។
លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យអ្នកសារព័ត៌មានដឹងថា៖ការបង្ក្រាបនេះធ្វើឡើងកាលពីមុនថ្ងៃត្រង់ថ្ងៃទី២៩ខែមករាឆ្នាំ២០២១។ក្រុមនេះជាមុខសញ្ញាធ្វើសកម្មភាពលួច-ឆក់ស្ទើររាល់ថ្ងៃមកលើពលរដ្ឋភ្ញៀវទេសចរជាតិនិងភ្ញៀវអន្ដរជាតិដែលស្នាក់នៅខេត្ដព្រះសីហនុ។
លោកស្នងការបានបន្តថា៖ជនសង្ស័យទាំង១៨នាក់រួមមាន៖ឈ្មោះរ័ត្នលីហួរភេទប្រុសអាយុ១៥ឆ្នាំ។ឈ្មោះឡុងហួរភេទប្រុសអាយុ១៨ឆ្នាំ៣ឈ្មោះសុខបញ្ញាភេទប្រុសអាយុ១៦ឆ្នាំ។ឈ្មោះវង្សពិសិដ្ឋភេទប្រុសអាយុ២០ឆ្នាំ។ឈ្មោះខៃឈឺឈីភេទស្រីអាយុ១២ឆ្នាំប្រគល់ជូនអាណាព្យាបាលអប់រំ។ឈ្មោះឌុយចន្ធូភេទស្រីអាយុ១៤ឆ្នាំ។ឈ្មោះវ៉ាន់មេងជូភេទប្រុសអាយុ១៤ឆ្នាំ។ឈ្មោះហុងឌីត្យាមន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ។ឈ្មោះ ចុក សុគា ភេទប្រុសអាយុ១៥ឆ្នាំ។ឈ្មោះនួនចន្ថាភេទប្រុសអាយុ ១៥ឆ្នាំ។ឈ្មោះ ណិត ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ។ឈ្មោះ ជនវីរៈភេទប្រុសអាយុ២០ឆ្នាំ។
ឈ្មោះជាលក្ខិណាភេទស្រីអាយុ១៩ឆ្នាំ។ឈ្មោះកិច្ចម៉ីភេទប្រុសអាយុ១៤ឆ្នាំ។ឈ្មោះបៃកុសលភេទប្រុស អាយុ ១៦ឆ្នាំ។ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ១៦ឆ្នាំ។ឈ្មោះវ៉ាន់លោកវានិតភេទប្រុស អាយុ ១៦ឆ្នាំ។១៨-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ។
មធ្យោបាយនិងសម្ភារវត្ថុតាងដកហូតបានរួមមាន៖១ម៉ូតូC125ចំនួន៥គ្រឿងជាមធ្យោបាយធ្វើសកម្មភាព។ម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់តូចនិងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន។ផ្លាកលេខម៉ូតូចំនួន១សន្លឹក,ក្បាំងម៉ូតូ១ឈុត,ដំបងគ្រលាស់ចំនួន១។កាំបិតប៉័ងតោចំនួន១,ជំពាមកៅស៊ូចំនួន១។ជនសង្ស័យនិងវត្ថុតាងនគរបាលនឹងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប៕សហការី