ព័ត៌មានសន្តិសុខសង្គម

កំពុងស្វែងរករថយន្ត៣គ្រឿង កិនមនុស្សបែកក្បាលខ្ទេចខ្ទីនៅស្រុកកៀនស្វាយ

កណ្តាល៖បុរសម្នាក់បើកម៉ូតូឡើងទួលក៏ដួលត្រូវរថយន្ត៣គ្រឿងបើកមកពីក្រោយនិងពីមុខកិនបែកក្បាលខ្ទេចខ្ទីត្រូវសមត្ថកិច្ចកំពុងស្វែងរកចាប់អ្នកបើកបររថយន្តនោះ។
មន្ត្រីនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែសីហាថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ១ ក្នុងភូមិដីឥដ្ឋកោះផុស២ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ខែ សីហា។បុរសត្រូវរថយន្តកិនស្លាប់ឈ្មោះជា ពិសា អាយុ២៧ឆ្នាំនៅភូមិ ឃុំខាងលើ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកម៉ូតូម៉ាកHonda Dreamផ្លាកលេខ កណ្ដាល 1AN.6646 ទិសដៅពីអ្នកលឿង-ភ្នំពេញ។ម៉ូតូនេះបានបើកឡើងទួលក៏ដួលស្របមានកុងទឺន័រមកពីក្រោយកិនចំក្បាលបែកខ្ទេចស្លាប់មួយរំពេចហើយបន្ថែមល្បឿនរត់គេចបាត់។
ជួនពេលនោះក៏មានកុងទីន័រ១គ្រឿងទៀតមកពីមុខកិនបន្ថែមរួចបើករត់គេចបាត់ទៀត។បន្ទាប់មកក៏មានរថយន្ត១គ្រឿងម៉ាកKAI ដឹកទំនិញផ្លាកលេខភ្នំពេញ2BL-1147របស់ក្រុមហ៊ុនវីរៈប៊ុនថាំបើកមកបុកកល់នឹងម៉ូតូទៅមុខលែងអ្នកបើកបរចុះរត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចកំពុងស្វែងររកចាប់តៃកុងរថយន្តទាំង៣គ្រឿងយកមកដោះស្រាយតាមច្បាប់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *