ព័ត៌មានសន្តិសុខសង្គម

តុលាការខេត្តកំពង់ចាម ចាត់ការអ្នកលេងល្បែងកណ្ដាលទីក្រុងកំពង់ចាម១០នាក់ ក្រោយសមត្ថកិច្ចចម្រុះបង្ក្រាប

(កំពង់ចាម)៖ បុរសជាអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ចំនួន ១០ នាក់ ត្រូវបានស្ថាប័នសាលាដំបូងខេត្តកំពង់ចាមចាត់ការទៅតាមនីតិវិធី នេះបើតាមការឲ្យដឹងពីមន្ត្រី អយ្យការអមសាលាដំបូងខេត្តនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ច បានបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់មួយកន្លែង នៅប្លុកត្នោតជុំ ស្ថិតក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម និងបានឃាត់ខ្លួន បុរសជាអ្នកប្រព្រឹត្តចំនួន ១០នាក់ ហើយបានបិទទីតាំងនោះ ជាបណ្តោះអាសន្ន។

អភិបាលក្រុងកំពង់ចាម លោក លី សុវណ្ណ ដែលបានដឹកនាំក្រុមសមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងនោះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ក្រោមកិច្ចសម្រប សម្រួលនីតិវិធីពីលោកសេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម ទើបឈានទៅបង្ក្រាបកន្លែងលួចលាក់ លេងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍ អនឡាញ ភ្នាល់ដាក់ប្រាក់ នៅទីតាំងខាងលើ។

លោកអភិបាលក្រុង បានឱ្យដឹងទៀតថា ជាលទ្ធផល សមត្ថកិច្ច សម្រេចឃាត់ខ្លួនមុខសញ្ញា សង្ស័យ ចំនួន ១០ នាក់ (ប្រុស) សម្ភារៈដកហូត មានដូចជា ទូរស័ព្ទចំនួន១៥គ្រឿង, ម៉ូតូចំនួន ១១គ្រឿង,កាបូបដៃ ពណ៌ខ្មៅ ចំនួនបី, ដុំសាកទូរសព្ទចំនួនមួយ, កាបូបស្ពាយ ពណ៌ខ្មៅចំនួនមួយ, ប្រាក់អាមេរិក ចំនួន ៣.០១០ដុល្លារ, ប្រាក់ខ្មែរ ១៣.៥៧២.០០០ រៀល (ដប់បីលានហាសិបប្រាំពីរម៉ឺនពីររយរៀល),ទូរទស្សន៍ម៉ាក LG ចំនួន១គ្រឿង, កុំព្យូទ័រម៉ាក LEOVOSE ចំនួនពីរគ្រឿង,ឃីបត ចំនួនពីរ, ដុំសាកថ្មចំនួនពីរ, ឌុយភ្លើងចំនួនពីរ, ក្បាលវាយហ្វាយចំនួនបី,ឡេបថបម៉ាក GATEWAY ចំនួនមួយគ្រឿង, រថយន្តចំនួនពីរគ្រឿង ១.ម៉ាកToyota LEXUS 350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-7477 និងរថយន្តម៉ាក Toyota PRIUS ពណ៌សពាក់ស្លាកលេខ ត្បូងឃ្មុំ 2A2322 មួយគ្រឿងទៀត

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ ឆេន សុផាត សង្ស័យជាអ្នកពាក់ព័ន្ធនឹងល្បែងមួយនេះ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *