ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងស្វែងរកចាប់ជនល្មើស ករណីលួចដុតរថយន្ត ហើយរត់គេចខ្លួនបាត់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង

 

បាត់ដំបង៖យប់ថ្ងៃទី២២/០៩/២០២៣
វេលាម៉ោងប្រម៉ាណជា8:00នាទីយប់មានករណីលួចដុតឡានមួយគ្រឿងម៉ាកសាំយ៉ុងពណ៌សមានស្លាកលេខភ្នំពេញ2X-5047ដែលត្រូវជនមិនស្គាល់មុខលួចដុតហើយរត់គេចខ្លួចបាត់ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាមកជួយពន្លត់ទាន់ពេល ចំណែកឯជនល្មើសក្រោយពីបង្កហេតុហើយក៏រត់គេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយពេលដែលកំពុងកើតហេតុភ្លាមៗនោះគឺមានការអន្តរាគមន៍ពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ខេត្តបាត់ដំបងដែលដឹកនាំចុះមកត្រួតពិនិត្យផ្ទាល់ពីលោក ឆុង សៃហួរ អធិការរងទទួលបន្ទុកផ្នែកជំនួយការសណ្តាប់ធ្នាប់បានចុះមកស្រង់ធ្វើកណត់ហេតុដើម្បីតាមចាប់ជនល្មើសមកដាក់ទោសតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *