ភ្នំពេញ ៖មានក្រុមជនខិលខូចបានយកឈ្មោះ លោករដ្ឋមន្ត្រីនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន លួចបង្កើតគណនីតេឡេក្រាម និងប្រើប្រាស់ពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ ដោយបានផ្ញើសារទៅកាន់មនុស្សនានាក្នុងចេតនាទុច្ចរិត ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់។ ដូច្នេះសូមសមត្ថកិច្ចមានវិធានការ ក្នុងករណីនេះដើម្បីលុបបំបាត់បទល្មើស ។
លោករដ្ឋមន្ត្រីនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖” ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានារដ្ឋមន្ត្រីបន្តថា ៖ៗ ខ្ញុំសូមបញ្ជាក់ថាគណនីនេះមិនមែនជាគណនីខ្ញុំទេ ជាគណនីយក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធដោយមិនទទួលខុសត្រូវចំពោះករណីគណនីនេះបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។ ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំនេះផង។សូមអរគុណ ៕