ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤សមត្្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ដែលបានយកទៅសាកសួរនាំពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ។
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថាជនសង្ស័យឈ្មោះ អឿន ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅខារ៉ាអូខេអលស្តា ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានផ្ទុកនូវសារធាតុញៀន។ចំណែកជនរងគ្រោះ៖ ឈ្មោះ ស៊ុំ គឹមសាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ មានទីលំនៅ ផ្ទះលេខ១២៥ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ប្រភពដដែលបានបន្តថា យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ស៊ុំ គឹមសាន ភេទប្រុស អាយុ៤២ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង ០០នាទី ខ្លួនបានចាក់សោរទ្វារផ្ទះកើតហេតុខាងលើ ដើម្បីទៅបុណ្យបងប្អូនក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ លុះដល់ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៦ និង ០០នាទី ខ្លួនបានត្រឡប់ផ្ទះកើតហេតុខាងលើវិញ បើកសោរចូលទៅខាងក្នុងផ្ទះ ស្រាប់តែឃើញ ទ្វារក្រោយផ្ទះ របស់ខ្លួនរបើក ហើយបែកកញ្ចក់ ទើបដឹងថាមានជនសង្ស័យចូលលួចទ្រព្យសម្បត្តិ បាត់អស់រួមមានដូចជា (ប៊ូលដែកចំនួន ១៣គ្រាប់ តម្លៃ៦០០ដុល្លារ ក្បាលម៉ូទ័របាញ់ទឹក១ ម៉ូទ័រស្វានដែក ចំនួន៣ ជា របស់ជនរងគ្រោះ)រួចខ្លួនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម។លុះវេលាម៉ោង ១៣និង០០នាទី រសៀល ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៤ ជនរងគ្រោះ បានឃើញជនសង្ស័យកំពុងតែ ដើរតាមផ្លផ្លូវវបេតុង ភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកាន់សម្ភារៈរបស់បស់ខ្លួន ដែលបាត់ ជនរងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមសួរនាំតែម្តង។ក្រោយសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ ខ្លួនពិតជាបានយកដែកវែង០១ដើមនៅក្រោយផ្ទះជនរងគ្រោះ ហើយបានគាស់ បំបែកកញ្ចក់ទ្វារក្រោយ លូកដៃបើកគន្លឹះ ចូលលួចសម្ភារៈ (ប៊ូលដែក ចំនួន ១៣គ្រាប់ តម្លៃ៦០០ដុល្លារអាមេរិក ក្បាលម៉ូទ័របាញ់ទឹក ចំនួន ០១គ្រាប់ ម៉ូទ័រស្វានដែក ចំនួន ០៣គ្រាប់)ពិតមែន។ក្រោយមកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្ទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *