ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ ប្រើដៃនិងខ្សែក្រវ៉ាត់វាយជនរងគ្រោះ បណ្ដាលឲ្យរងរបួស

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹង មានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើ ដៃនិង ខ្សែក្រវ៉ាត់ វាយជនរងគ្រោះបណ្តាល ឲ្យមានរបួសស្នាម) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាន បានបញ្ជាក់ឱ្យដឹងនា
ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ផ្នែកជំនាញនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា។ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួននៅម្តុំស្ថានីយ៍សាំង ភីធីភី ផ្លូវវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ២០២៤។ ជនសង្ស័យចំនួន០៣នាក់ខាងលេី១. ឈ្មោះ ឈិន ចំរើន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន២. ឈ្មោះ ផាន សុណ្ណារ៉ា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ ព្រៃទា សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀននិង៣. ឈ្មោះ ទឹម ប្រុស ម៉ន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន។ក្នុងនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ខ្សែក្រវ៉ាត់ ០១ខ្សែ ពណ៌ស,ម៉ូតូ ២គ្រឿង ម៉ាកនិចផ្លាកលេខព្រៃវែង ១W – ២៤៩៨ម៉ូតូ០១គ្រឿងទៀត ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ ១JG-៨៤១៦ និង ទូរស័ព្ទដៃចំនួន១គ្រឿង របស់ជនសង្ស័យ) ។ក្រោយឃាត់ខ្លួនបជនសង្ស័យទាំង០៣នាក់ខាងលើត្រូវសមត្ថកិច្ច កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *