ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធ ឆ្មក់ចូលបង្ក្រាបទីតាំងអាគារមួយកន្លែង ទើបនឹងបើកថ្មី បង្កប់ការកំសាន្ត និងសង្ស័យពាក់ព័ន្ធគ្រឿងញៀន និងថ្នាំក្រវី ឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង ១០០ នាក់

ភ្នំពេញ​៖ ទីតាំងអាគារមួយកន្លែងទេីបនឹងបេីកថ្មី​មិនទាន់បានប៉ុន្មានផង​ បង្កប់ការកំសាន្តសង្ស័យពាក់ព័ន្ធគ្រឿងញៀនប្រភេទថ្នាំក្រវី ជ្រកក្រោមស្លាកយីហោ​ខារ៉ាអូខេ​នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេីកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធ ឆ្មក់ចូលចុះបង្ក្រាបឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់​។

ប្រតិបត្តិការ​ធ្វេីឡេីង​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១:​១៥នាទី​យប់រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី​៨ ខែកុម្ភៈ​ ឆ្នាំ​២០២២ នៅ​ក្នុង​អាគារ​ដែល​កំពុង​តែ​ជួសជុល​កម្ពស់៤ជាន់​(ខារ៉ាអូខេ​អិលអឹម) ស្ថិតនៅតាម​ផ្លូវមាត់ប្រឡាយទឹកស្អុយ(បឹងត្របែក​) ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន​ ។

​គួរជម្រាបជីនថា កម្លាំង​សមត្ថកិច្ច​បាន​ធ្វេីការ​ឃាត់​ខ្លួន​បុរសជនជាតិចិន​ និងនារីជនជាតិចិននិងវៀតណាម រួមទាំងបុគ្គលិកនិងសន្តិសុខជនជាតិចិន​ សរុប​ចំនួន​ជាង១០០នាក់​ ចំណែកវត្ថុតាងពាក់ព័ន្ធការបង្ក្រាបទីតាំងនេះ សមត្ថកិច្ចមិនបានប្រាប់ឲ្យដឹងនោះទេ​ ។

បច្ចប្បន្នមនុស្សប្រុសស្រីជាង១០០នាក់ខាងលេី ត្រូវបានបញ្ជូនឡេីងរថយន្តក្រុង​ ដឹកទៅកាន់​អាវុធហត្ថរាជធានីភ្នំពេញ​ ដេីម្បីរងចាំផ្នែកជំនាញធ្វេីការបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ដេីម្បីកសាងសុំណំរឿងបន្តចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *