ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋព្រមប្រគល់អាំងវទ័រឆក់ត្រី ចំនួន ៧០ គ្រឿង ឲ្យសមត្ថកិច្ច

 

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបានស្ម័គ្រចិត្តនាំយកឧបករណ៍ឆក់ត្រីចំនួន៧០គ្រឿងប្រគល់ជូនអាជ្ញាធរកាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឱ្យដឹងថា ដោយសហការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសង្កាត់បាន ចុះផ្សព្វផ្សាយអប់រំណែនាំស្ដីអំពីវិធានការទប់ស្កាត់ការប្រើប្រាស់នូវឧបករណ៍នេសាទដោយខុសច្បាប់ស្តីពីជលផលពិសេសគឺការនេសាទដោយឧបករណ៍ឆក់ត្រី។
ក្នុងការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកទៅតាមបណ្ដាភូមិឃុំនានានៃស្រុកកំពង់លែងមានប្រជាពលរដ្ឋបានប្រគល់ក្បាលៗអាំងវទ័រឆក់ត្រីចំនួន ៧០ គ្រឿង។នៅក្នុងនោះមានប្រភេទឆក់ក្តៅចំនួន ៦៣ គ្រឿងនិងប្រភេទឆក់ត្រជាក់ចំនួន ៧ គ្រឿងហើយបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់បន្តទៀត។
បច្ចុប្បន្នអាជ្ញាថរ ស្រុកកំពង់លែងកំពុងបន្ត ផ្សព្វផ្សាយនិងប្រមូលបន្តដោយឈានទៅលុបបំបាត់ឱ្យខាងតែបាននូវរាល់ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *