ព័ត៌មានសន្តិសុខសង្គម

កំពុងស្វែងរកសាច់ញាតិ បុរសមកលោតទឹកសម្លាប់ខ្លួននៅលើស្ពាន

កំពង់ចាម៖នគរបាលខេត្តកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិបុរសដែលបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានគីសូណាក្នុងក្រុងកំពង់ចាម។


នគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះថា កាលពីម៉ោងជាង៨យប់ថ្ងៃទី៥មានបុរសម្នាក់ដែលអ្នកស្គាល់ជនអត្តឃាតឈ្មោះ ខន ធារៈទំនងមានវិបត្តិក្នុងគ្រួសារបានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាត្រង់ចន្លោះបង្គោលទី១០ និង ទី១១។
បន្ទាប់ទទួលបានព័ត៌បានពីពលរដ្ឋថាមានមនុស្សលោតទឹកនោះកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ជាមួយនគរបាលគោលដៅយាមស្ពានគីហ្សូណា បានទៅដល់កន្លែង កើតហេតុឃើញបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាក ស៊ូមឺអ៊ិច ពាក់ផ្លាកលេខ កំពង់ចាម 1AA- 7187 ដោយមាន សោរជាប់ម៉ូតូ និង មួកសុវត្ថិភាព ។
ក្រោយមនុស្សលោតសម្លាប់ខ្លួនបាត់សមត្ថកិច្ចបានរកឃើញ កាបូបមានលុយខ្មែរ៣០.៥០០ រៀល – បណ្ណចាក់វាក់សាំងកូវីដ -១៩មួយសន្លឹកឈ្មោះ ខន ធារៈ – ទូរសព្ទ១ គ្រឿង -ជញ្ចៀន១វង់ – ខ្សែក១ខ្សែ- ក្រដាស់សរសេរសុំទោសឪពុកម្តាយប្រពន្ធកូន ១សន្លឹក។
បច្ចុប្បន្នសម្ភារទាំងនេះត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់។ជាមួយនោះផ្នែកជំនាញកំពុងស្វែង រកគ្រួសារនិងសាច់ញាតិដើម្បីដឹងពិតពីដំណើររឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *