ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនអ្នកបើករថយន្តបុកមនុស្សស្លាប់ ទៅតុលាការ

កំពង់ឆ្នាំង៖នគរបាលផ្នែកជំនាញក្រុងកំពង់ឆ្នាំងបានត្រៀមបញ្ជូនអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ទៅតុលាការ។
សមត្ថកិច្ចបានរំលឹកឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ម្តុំ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកហ្វុយស៊ូ ពាក់ផ្លាកលេខ ភ្នំពេញ 3A-0624. បើកបរដោយឈ្មោះ មាន ចន្ថា អាយុ២៨ឆ្នាំ នៅ ភូមិខ្មឹង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
រថយន្តនេះបានបើកបរពីត្បូងទៅជើង ក៏បានបុកជាមួយម៉ូតូម៉ាកហុងដាC125 បើកបរដោយឈ្មោះ ញិល រដ្ឋា អាយុ២១ឆ្នាំ នៅភូមិសំរោង ក្រុងកំពង់ឆ្នាំង ក្នុងដំណើរផ្ទុយគ្នា បណ្តាលឱ្យស្លាប់ ហើយអ្នកបើកបររថយន្តឈ្មោះ មាន ចន្ថាត្រូវបានឃាត់ខ្លួន។
បច្ចុប្បន្នកម្លាំងជំនាញ នគរបាលក្រុងកំពង់ឆ្នាំងបានកសាងសំណុំរឿងត្រៀមបញ្ជូនអ្នកបើករថយន្តបុកមនុស្សស្លាប់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *