ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងរកក្រុមគ្រួសារបុរស២នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

 

ព្រះវិហារ៖សមត្ថកិច្ចស្រុករវៀងខេត្តព្រះវិហារកំពុងស្វែងរកក្រុមគ្រួសារបុរស២នាក់ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរចរណ៍កើតឡើងដោយខ្លួនឯងកាលពីយប់ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះនៅលើផ្លូវជាតិលេខ៦២ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ស្ថិតនៅភូមិជីអោកឃុំរមណីស្រុករវៀងខេត្តព្រះវិហារ
បណ្ដាលឱ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បន្ទាប់កើតហេតុសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តភ្នំដែក ដើម្បីផ្សព្វផ្សាយរកសាច់ញាតិ។ចំណែកម៉ូតូម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខព្រះសីហនុ 1D 70 36។សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកសាច់ញាតិនិងសម្ភារបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីរង់ចាំក្រុមគ្រួសារមកទទួលយក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *