កំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានរកឃើញឈើជ្រុងចំនួន៧៧កំណាត់ដែលជនខិលខូចលាក់នៅក្នុងព្រៃតែមិនទាន់ដឹងថាម្ចាស់ឈើជានរណានៅឡើយសមត្ថកិច្ចកំពុងស្រាវជ្រាវ។
លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឱ្យដឹងថា៖កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១កម្លាំងបានចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃក៏បានប្រទះឃើញឈើជ្រុងប្រភេទចម្រុះមាន ឈ្លីច ម្រេញ ត្រសេក ចំនួន ៧៧កំណាត់ ស្មើ៥ម៉ែត្រគូប ៤០០ផ្លានមិនមានម្ចាស់ដែលលាក់ទុក នៅក្នុងព្រៃដីឡូតិ៍មួយកន្លែងនៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ សោម ពុទ្ធតារា បានឱ្យដឹងទៀតថា៖ ករណីបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ កម្លាំងអាវុធហត្ថសហការជាមួយមន្ត្រី បរិស្ថានដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ និងបានប្រគល់ទៅមន្ត្រីបរិស្ថានដឹកឈើទាំងនេះយកទៅស្នាក់ការភូមិក្រាំងពង្រ ឃុំសង្កែសាទប ដើម្បីរក្សាទុក និងចាត់ការតាមនីតិវិធី៕