ព័ត៌មានសន្តិសុខសង្គម

បាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានគេប្រទះឃើញសពអណ្ដែតទឹកក្នុងបឹង

កណ្តាល៖បុរសម្នាក់បានបាត់ពីផ្ទះចំនួន៣ថ្ងៃកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ត្រូវ អ្នកឃ្វាលគោ ប្រទះឃើញសាកសពអណ្តែតទឹក ត្រង់អូរយួន ស្ថិតក្នុងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឈ្មោះ ឌុល ម៉ារ៉ាត់ ភេទស្រី អាយុ៤២ ឆ្នាំ ត្រូវជាបងបង្កើតរបស់សពបានបំភ្លឺថា ឈ្មោះ ឌុល ម៉ារី ភេទប្រុស អាយុ ៣២ឆ្នាំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ប្អូនប្រុសរបស់គាត់ ដើរចុះពីលើផ្ទះ តែមិនដឹងទៅណាទេ ។
លុះដល់រសៀលថ្ងៃទី២៧ ខែកញ្ញាអ្នកឃ្វាលគោ ឈ្មោះ ហ៊ន ឌឿនភេទប្រុស អាយុ ៣៥ឆ្នាំ ក៏ប្រទះឃើញសាកសពឈ្មោះ ឌុល ម៉ារី ហើយឈ្មោះ ហ៊ន ឌឿន បានមកប្រាប់បងស្រីឱ្យទៅប្រាប់បងប្អូនសព អណ្តែតទឹកស្លាប់នៅក្នុងបឹងអូរយួរក្រោយភូមិ ។សមត្ថកិច្ចបានពិនិត្យឃើញថា សាកសពពិតជាស្លាប់ ដោយលង់ទឹកស្លាប់ពិតមែន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *