ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តបណ្ដាលឲ្យរងរបួសបាក់ជើង

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដែលបង្កពីបុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យរងរបួសធ្ងន់ដោយបាក់ជើងនៅផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហេតុកាលពីថ្ងៃត្រង់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖គេបានឃើញរថយន្តស្តារិច ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AO-9991 ធ្វើដំណើរ មកដល់កន្លែងកើតហេតុមានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ពាក់ផ្លាកលេខ ស្វាយរៀង 1I- 4266 ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឱ្យភាគីខាងម៉ូតូ ដួលរងរបួសបាក់ជើង ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុយកមធ្យោបាយទាំងពីរទៅ រក្សាទុក ដើម្បីរង់ចាំការដោះស្រាយជាក្រោយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *