Uncategorized

ទាហានថៃចាប់បញ្ជូនពលករខ្មែរ២១នាក់ មកកម្ពុជាវិញតាមច្រកអូរបីជាន់

បន្ទាយមានជ័យ៖ទាហានឈុតខ្មៅថៃបានចាប់ពលករខ្មែរ២១នាក់ដែលលួចឆ្លងដែនចូលរកការងារធ្វើនៅម្តុំកូនដំរីក្នុងឃុំតាបផាយ៉ាស្រុកតាបផាយ៉ាខេត្តស្រះកែវប្រទេសថៃហើយបានបញ្ជូនមកកម្ពុជាវិញតាមច្រកអូរបីជាន់ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី៦ខែមិថុនាឆ្នាំ២០២១។
ពលករខ្មែរទាំងនោះបានសារភាពថា៖ ការឆ្លងចូលទៅក្នុងទឹកដីថៃតាមច្រករបៀងនេះ គឺមានមេខ្យល់ជាអ្នកនាំមុខ។ប៉ុន្តែក្រោយពីដឹងថាមានទាហានថៃនៅខាងមុខមេខ្យល់ក៏បានគេចខ្លួនបាត់ដោយបោះបង់ពួកគេឱ្យនៅក្នុងព្រៃមិនដឹងទៅខាងណាទើបត្រូវទាហានថៃឃាត់ខ្លួនតែម្តង។ទិសដៅដែលពួកគេទៅគឺបម្រុងទៅរកការងារធ្វើនៅក្នុងខេត្តឈុនបុរីនិងខេត្តសមុទ្រប្រាកាន ។
ក្រោយពីបានត្រួតពិនិត្យកម្តៅរួចមក ភាគីថៃសម្រេចបញ្ជូនពលករទាំង២១នាក់មកកម្ពុជាវិញ តាមច្រកអូរបីជាន់ខេត្តបន្ទាយមានជ័យវិញ។ពលករខ្មែរដែលត្រូវមេខ្យល់បោះបង់ចោលក្នុងព្រៃចំនួន២១នាក់នោះត្រូវបានទាហានព្រំដែនថៃចាប់ខ្លួនដោយមិនអនុញ្ញាតឱ្យចូលទៅក្នុងទឹកដីថៃឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *