Uncategorized

សមត្ថកិច្ចចុះបិទទីតាំងលួចបើកខារ៉ាអូខេ និងបទបញ្ជាដោយគ្មានខ្លាចញញើត

បាត់ដំបង៖រដ្ឋបាលក្រុងបាត់ដំបងកាលពីយប់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២១បានចុះបិទទីតាំងលួចបើកខារ៉ាអូខេយីហោ”មាន់ស្រែ Idol”មួយកន្លែងស្ថិតក្នុងភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបងដោយផ្គើននឹងបទបញ្ជាហើយលបលួចបើកខារ៉ាអូខេនេះដោយគ្មានខ្លាចញញើតឡើយ។
លោកសេក ចន្រ្តា អភិបាលរងក្រុងបានបញ្ជាក់ថាការចុះបិទទីតាំងហាងខារ៉ាអូខេយីហោមាន់ស្រែស្រែIdol ស្ថិតក្នុងភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបងនេះគឺអនុវត្តបទបញ្ជារបស់លោកផេង សិទ្ធីអភិបាលក្រុងនិងជាគណ:បញ្ជាការឯកភាពក្រុង។ដោយសារតែហាងខារ៉ាអូខេមួយនេះមិនគោរពតាមការណែនាំរបស់អាជ្ញាធរក្រុង សង្កាត់ដោយផ្គើននឹងបទបញ្ជាហើយលបលួចបើកខារ៉ាអូខេដោយគ្មានខ្លាចញញើតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *