ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់អាចមកពីគ្រួសារបែកបាក់

ភ្នំពេញ៖បុរសម្នាក់បាន ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលដែលអាចបណ្តាលមកពីគ្រួសារបែកបាក់។ករណីនេះបានកើតឡើងនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញកាលពីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។
អ្នកភូមិបានឱ្យដឹងថា៖សពជនអត្តឃាត ឈ្មោះជូ ឃា អាយុ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល នៅភូមិ កន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌ កំបូល។ប្រពន្ធ ឈ្មោះ ឃិនឃនអាយុ៣៥ឆ្នាំកម្មករ រោងចក្រ ស្នាក់នៅជិតវត្តសំបួរ ខណ្ឌដង្កោ។
អតីតស្ត្រីជាប្រពន្ធបានឱ្យដឹងថា៖ ខ្លួននិងប្តីបានរៀបការរស់នៅជាមួយគ្នាជាច្រើនឆ្នាំដោយបានកូន ២នាក់។តែដោយសារតែ ពួកគាត់ រស់នៅមិនចុះសម្រុងនឹងគ្នាក៏បានសម្រេចចិត្តលែងលះបានរយៈ ពេល ៤ឆ្នាំមកហើយ។សពអត្តឃាតជនក្រោយពេលសមត្ថកិច្ច ជំនាញកោសល្យវិច្ច័យពិនិត្យរួច បានបញ្ជាក់ថាគឺគាត់ស្លាប់ដោយសារតែចងកសម្លាប់ខ្លួនឯងមែន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *