ព័ត៌មានសន្តិសុខសង្គម

ជំនាញជលផលបង្ក្រាបបទល្មើសនេសាទ និងរើបអូសឧបករណ៍ខុសច្បាប់

ក្រចេះ៖ខណ្ឌរដ្ឋបាលជលផលក្រចេះជាមួយកម្លាំងអាជ្ញាធរកាលពីរសៀលថ្ងៃទី១ ខែកុម្ភៈបានចុះបង្ក្រាបបទល្មើសនេសាទនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះដកហូតឧបករណ៍ខុសច្បាប់ជាច្រើន។
មន្ត្រីប្រតិបត្តិការបានឱ្យដឹងថា ការបង្ក្រាបនេះកម្លាំងចម្រុះបានដកហូតវត្ថុតាងមានលបប្រើស១០០គេហៅលបកន្ទុយកណ្តុរចំនួន៧២វង់មានប្រវែង២.៧៥០ម៉ែត្រ-បង្គោលចម្រឹងឫស្សីឃ្លៃចំនួន១៤៤ដើម។វត្ថុតាងទាំងអស់នោះត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីសុំគោលការណ៍យកដុតកម្ទេចចោល។
សារាចរណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលេខ០២៧ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ដីពីវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរឬលបពោះវៀនជ្រូកនិងលបប្រើស១០០ជាឧបករណ៍ខុសច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *