ព័ត៌មានសន្តិសុខសង្គម

ដាក់គុក២នាក់ ជាបណ្ដោះអាសន្ន ពីបទបង្ហោះម៉ូតូនិងបុកអ្នកដំណើរឲ្យរងរបួស

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញព្រឹកថ្ងៃទី១៧ ខែឧសភាបានឃុំខ្លួនជនជាប់ចោទ២នាក់ ដាក់ពន្ធនាគារពីបទបង្ហោះម៉ូតូតាមផ្លូវសាធារណ បង្កភាពអាណាធិបតេយ្យនិងធ្វើឱ្យរងរបួសដល់អ្នកដ៏ទៃ។
សមត្ថកិច្ចបានឱ្យដឹង ជនជាប់ចោទឈ្មោះ ឈឿង ឡុងហេង សិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក អ្នកបង្ហោះម៉ូតូ។ឈ្មោះ លី ជីឈ័ន្ត សិស្សថ្នាក់ទី៩A1 ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាម្ចាស់ម៉ូតូ។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែឧសភាសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង២នាក់ ករណីបង្ហោះម៉ូតូតាមផ្លូវបង្កភាពអាណាធិបតេយ្យក្នុងសង្គម និងធ្វើឱ្យរបួសអ្នកដទៃប្រព្រឹត្តនៅផ្លូវលេខ២៤៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ក្នុងនោះបានដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1JT-1913។
ការឃុំខ្លួននេះសមត្ថកិច្ចមានភស្តុតាងក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញរូបភាពយ៉ាងច្បាស់ ឃើញក្មេងទំនើងទាំង២នាក់ជិះម៉ូតូបង្ហោះហើយជ្រុលទៅបុកអ្នកដំណើរពិតប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *