(បាត់ដំបង) ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដន៍តួនាទី ភារកិច្ចការងារ និងវឌ្ឍនភាព កងរាជអាវុធហត្ថប្រចាំ២០២២ និងផ្សព្វផ្សាយការងារទិសដៅបន្ដប្រចាំឆ្នាំ២០២៣ ។
ដោយមានការអញ្ជើញចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពយុត្ដិធម៌ ប្រធានអង្គភាពសន្ដិសុខ នាយការិយាល័យ និង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង១៤ ចូលរួមជាច្រើននាក់ផងដែរ។