ព័ត៌មានជាតិ

អាជ្ញាធរស្រុកជាមួយមន្ត្រីស៊ីម៉ាក់ ប្រមូលគ្រាប់មិនទាន់ផ្ទុះក្នុងមូលដ្ឋាន

កំពង់ឆ្នាំង៖សមត្ថកិច្ចស្រុករលាប្អៀរ -ស្រុកកំពង់ត្រឡាច -និងស្រុកកំពង់លែងនៃខេត្តកំពង់ឆ្នាំងសហការជាមួយមន្ត្រីស៊ីម៉ាក់បាន ចុះប្រមូលគ្រាប់មិនទាន់ផ្ទុះនៅតាមមូលដ្ឋាន។
មន្ត្រីស៊ីម៉ាក់បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ក្រុមជំនាញស៊ីម៉ាក់ CMAC បានសហការជាមួយអាជ្ញាធរបានចុះប្រមូលគ្រាប់មិនទាន់ផ្ទុះក្នុងមូលដ្ឋានបន្សល់ពីសម័យសង្គ្រាមជាច្រើនគ្រាប់និងបាននាំ យកទៅទុកកម្ទេចចោល។ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងនោះ នៅស្រុករលាប្អៀរ ជាប្រភេទគ្រាប់បែកដៃ១គ្រាប់។ស្រុកកំពង់ត្រឡាច គ្រាប់ផ្លោង ១គ្រាប់ និងក្បាលគ្រាប់ ៨១ម.ម ១គ្រាប់។ស្រុកកំពង់លែង ក្បាលគ្រាប់ ៨២ម.ម១គ្រាប់។
កន្លងមកមន្ត្រីអាជ្ញាធរ តែងតែបានអប់រំណែនាំ ដល់ប្រជាពលរដ្ឋពេលប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទសួម កុំប៉ះពាល់ ឬយកទៅគប់លេង ដែលអាចបង្ក គ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាម។បងប្អូនត្រូវ រាយការណ៍បន្ទាន់ មកនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលនៅជិត ដើម្បីរាយការណ៍ ទៅមន្ត្រីជំនាញស៊ីម៉ាក់ ចុះទៅប្រមូលយកទៅរក្សាទុក ដើម្បីកម្ទេចចោល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *