ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊ីទែនប្រេង បុកជាមួយម៉ូតូបង្កឱ្យ២នាក់ស្លាប់និងរបួស

ព្រះសីហនុ៖រថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុន ភីធីធីបានបុកគ្នាជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៨-១៧៩ ម្តុំកែងផ្លូវ សម្តេចសង្ឃរាជ ទេពវង្សក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ កាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង រវាងរថយន្ដស៊ីទែនប្រេងម៉ាក FUSO របស់ក្រុមហ៊ុន PTT ផ្លាកលេខ ភ្នំពេញ ៣E-៩៣៤៩ បើកពីខេត្តព្រះសីហនុ-ភ្នំពេញ ។រថយន្តនេះបានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ផ្លាកលេខ ព្រះសីហនុ ១G-០០៤៥ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់។
អ្នកដែលស្លាប់ឈ្មោះ គុង ញ៉ា អាយុ១៥ឆ្នាំ អ្នករួមដំណើរឈ្មោះ ដួង ទីណា អាយុ១៦ឆ្នាំរងរបួសធ្ងន់។ទាំង២នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ក្រោយកើតហេតុអ្នកបើកបរ រថយន្តចុះរត់គេចខ្លួនបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *