ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានតៃកុងរថយន្ត បុករថយន្តកំពុងបត់ឲ្យម្នាក់ស្លាប់ និង ៤នាក់រងរបួស!

កំពង់ស្ពឺ៖រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានអ្នកបើកបររថយន្តបង្កបុករថយន្តកំពុងបត់បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួស។
ហេតុការណ៍នោះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤៤ ត្រង់ភូមិក្រាំងត្បែង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា។ សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហីយ៉ាន់ដាយផ្លាកលេខភ្នំពេញ2K-2902ធ្វើដំណើរលើផ្លូវជាតិលេខ៤៤ មកដល់កន្លែងខាងលើក៏បានបត់។ពេលនោះស្រាប់តែមានរថយន្តហីយ៉ាន់ដាយដូចគ្នា ផ្លាកលេខកំពង់ស្ពឺ 2A-6076 មកពីក្រោយបានបុកពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់រងរបួស៤នាក់។
បុរសដែលស្លាប់ឈ្មោះ ឈួនប្រុស អាយុ២៦ឆ្នាំអ្នកបើករថយន្ត។ចំណែកប្រពន្ធនិងកូនរួមដំណើររងរបួសឈ្មោះ សួ ស្រីណុច អាយ្២៧ឆ្នាំ-ឈ្មោះប្រុស ស៊ីន អាយុ៤ឆ្នាំ-ឈ្មោះប្រុស លីគ័រអាយុ១ឆ្នាំនិងឈ្មោះចាប វីរៈ អាយុ១២ឆ្នាំក្មេង៣នាក់នេះជាកូន។គ្រួសារជនរងគ្រោះរស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះប៉ូយ ពែង អាយុ៤៨ឆ្នាំរស់នៅភូមិក្រាំងត្បែង ស្រុកឱរ៉ាល់បានរត់គេចខ្លួនបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *