ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសង សមត្ថកិច្ចចាប់បាន៤នាក់

បាត់ដំបង៖កម្លាំងនគរបាលបានចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងស៊ីសងប្រភេទបៀរអាប៉ោងមួយកន្លែងចាប់អ្នកពាក់ព័ន្ធចំនួន៤នាក់អនុវត្តតាមនីតិវិធី។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងបានចុះបង្ក្រាបទីតាំងបើកលួចលាក់លេងល្បែងស៊ីសងបៀរអាប៉ោងមួយកន្លែង ឋិតនៅក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២១។ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានចាប់អ្នកប្រព្រឹត្តប្រុសស្រីចំនួន៤នាក់ ។
ជនញៀនល្បែងទាំង៤នាក់នោះឈ្មោះង៉ែត ផល ភេទស្រី អាយុ៥៧ឆ្នាំជាម្ចាស់ផ្ទះ,ឈ្មោះឡត់ ពឿន ភេទប្រុសអាយុ ៥៧ឆ្នាំជាអ្នកបាញ់មេអាប៉ោង,ឈ្មោះស៊ន ឆុន ភេទប្រុស អាយុ៥៧ឆ្នាំជាអ្នកលេង និងឈ្មោះភី ភន ភេទប្រុសអាយុ៦០ឆ្នាំជាអ្នកលេង។ទាំងអស់គ្នារស់នៅភូមិព្រែកជីក ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សម្ភារដែលដកហូតបានៈមេអាប៉ោង កម្រាល ចានបាញ់ និងសម្ភារមួយចំនួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *