ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាលម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកសង្ស័យតូចចិត្តមានជំងឺប្រចាំកាយ

ស្វាយរៀង៖មន្ត្រីនគរបាលម្នាក់ទំនងតូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនធូរស្បើយសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី២២ ខែកក្កដានេះ។
មន្ត្រីនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិស្វាយរៀង ក្រុងស្វាយរៀងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២។បុរសធ្វើអត្តឃាតឈ្មោះ ប្រាក់ វ៉ាន់ឌឿន អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាលនៅភូមិខាងលើ។
ក្រោយមានមនុស្សស្លាប់អាជ្ញាធរភូមិ-នគរបាលក្រុង-នគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យសាកសពហើយបានបញ្ជាក់ថា អត្តឃាតជនពិតជាចងកសម្លាប់ខ្លួនមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ជារឿងឃាតកម្មនោះទេ។កូនម្នាក់ក្នុងក្រុមគ្រួសារបានប្រាប់ថា ឪពុករបស់ខ្លួនមានជំងឺប្រចាំកាយគឺមហារីកបំពង់កដោយព្យាបាលមិនធូរស្បើយសោះក៏ដាច់ចិត្តគិតខ្លីចងកក្នុងបន្ទប់ទឹកបែបនេះតែម្ដង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *