ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ក្មេងស្រីម្នាក់ ករណីខ្ចីម៉ូតូគេជិះបែរជាយកទៅលក់

បាត់ដំបង៖នៅរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២១កម្លាំងនគរបាលបានចាប់ក្មេងស្រីម្នាក់ពាក់ព័ន្ធករណីខ្ចីម៉ូតូអ្នកជិតខាងជិះបែរជាយកទៅលក់ស្ថិតក្នុងភូមិដូងឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបងដែលការប្រព្រឹត្តកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ករណីរំលោភលើទំនុកចិត្តមួយកើតឡើងប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះសារ៉ាយធិតាលីហៅល័ក្ខអាយុ១៤ឆ្នាំរស់នៅភូមិល្វាទេឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបងជាសិស្ស។ជននេះបានខ្ចីម៉ូតូអ្នកជិតខាងជិះរួចយកទៅលក់នៅខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែលបានបន្តថា៖ជននេះបានខ្ចីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ផ្លាកលេខបាត់ដំបង១V-០៨២៣លេខម៉ាស៊ីន៩៤៣៤៣៦០របស់ឈ្មោះទូចចាន់ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិភ្នំចាំចាបឃុំបឹងរាំងស្រុកកម្រៀងខេត្តបាត់ដំបងជិះគេចខ្លួនបាត់។
លុះដល់រសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២១សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យនៅម្តុំ ភូមិអូរក្រូចឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងក៏ឃាត់និងនាំខ្លួនជនសង្ស័យមកសាកសួរ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូដែលមានភិនភាគដូចខាងលើជិះយកលក់ទៅឯខេត្តបន្ទាយមានជ័យពិតប្រាកដមែន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *