ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូ ឲ្យប្ដីប្រពន្ធ របួសធ្ងន់ បើករត់ទៅបុកផ្ទះគេទៀត

ភ្នំពេញ៖បុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តលឿនបុកម៉ូតូពីក្រោយបណ្ដាលឱ្យប្តីប្រពន្ធរបួសធ្ងន់ហើយបើករត់ទៅបុកផ្ទះគេបាក់ជញ្ជាំងមួយចំហៀងទៀត។
គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះនៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យកាលពីយប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញប្ដីប្រពន្ធជិះម៉ូតូហុងដាឌ្រីម ឌុបគ្នាពីលិចទៅកើត ។
ពេលនោះស្រាប់តែមានរថយន្តឡុចស៊ីសLEXUS RX300 ផ្លាកលេខភ្នំពេញ2I -6665 អ្នកបើកបរទំនងស្រវឹងស្រាបានបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យប្ដីប្រពន្ធប៉ើងខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់។រីឯរថយន្តបង្កបានព្យាយាមបើករត់ ក៏បុកចូលផ្ទះបោកអ៊ុតបណ្ដាលឱ្យ បាក់ជញ្ជាំងមួយផ្ទាំងនិងខូចខាតសម្ភារជាច្រើន ។តែមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតមនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *