ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកលឿនជ្រុលបុកលកឥដ្ឋមួយកន្លែង ឲ្យបាក់បែកខូចខាតសង្ខាង

ភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកតូយូតាកាមរីក្នុងល្បឿនលឿនទំនងស្រវឹងស្រាក៏ជ្រុលទៅបុកឡឥដ្ឋមួយកន្លែងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ១០០៣ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែសីហា។អ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងស្រវឹងស្រាបានបើកបររថយន្តម៉ាកកាមរីផ្លាកលេខភ្នំពេញ 2U-6166 តាមផ្លូវ១០០៣ ពីត្បូងទៅជើងក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើក៏ជ្រុលទៅបុកទម្លុះរបងស័ង្កសីបាក់អស់ជាច្រើនផ្ទាំង ហើយរថយន្តបានផ្លោងបុកផ្ទប់និងឡឥដ្ឋបណ្តាលឱ្យបាក់បែកខូចខាតធ្ងន់ធ្ងរ។បន្ទាប់ពីនោះអ្នកបើកបបានចុះគេចខ្លួនបាត់។ក្រោយមក សមត្ថកិច្ចជំនាញចុះមកយករថយន្តបង្កទៅរក្សាទុកនៅនរគបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕
រថយន្តបើកលឿនជ្រុលបុកឡឥដ្ឋ១កន្លែងឱ្យបាក់បែកខូចខាតសងខាង

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *