ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ស្វាយរៀង៖កម្លាំងអាវុធហត្ថខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២បានបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែឧសភា កម្លាំងអាវុធហត្ថខេត្ត ជាមួយ អាវុធហត្ថស្រុករំដួលបានចុះបង្ក្រាបករណី រក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់។ករណីនេះបានធ្វើឡើងនៅនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងដោយចាប់បាន៤នាក់។
ជនសង្ស័យឈ្មោះ ដួង សាវ៉េត អាយុ៤១ឆ្នាំ-ឈ្មោះសូ ឧត្តមរាសីអាយុ២៩ឆ្នាំ-ឈ្មោះប៉ុញ សារ៉េនអាយុ ២៣ឆ្នាំ-ឈ្មោះ ទី សំអូន អាយុ១៩ឆ្នាំ។ពួកគេទាំង៤នាក់នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
វត្ថុតាងចាប់បាន-ម្សៅក្រាមពណ៌សថ្លា២កញ្ចប់ទម្ងន់៣៧,៦៨ក្រាម-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង-ម៉ូតូ២គ្រឿង-ទូរសព្ទដៃ៥គ្រឿងនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យ និងវត្ថុតាងត្រូវផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *