មណ្ឌលគិរី៖ម្ចាស់ចម្ការបានដុតស្មៅភ្លេចមើលត្រាក់ទ័រខូចក្នុងចម្ការដែលខ្លួនជួលមកឈូសឆាយបង្កឱ្យភ្លើងឆេះត្រាក់ទ័រនោះអស់ត្រូវខាងម្ចាស់ឱ្យសងជាង១ម៉ឺនដុល្លារ។
មន្ត្រីនគរបាលបានឱ្យដឹងថា នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២២ ស្រ្តីម្នាក់ជាជនជាតិដើមភាគតិចព្នង បានជួលត្រាក់ទ័រមួយគ្រឿងមកឈូសឆាយដីចម្ការរបស់ខ្លួន ដើម្បីដាំដំឡូងមី២ទៅ៣ថ្ងៃមកហើយ។
ម្ចាស់ត្រាក់ទ័រឈ្មោះភិន ទីន អាយុ ៣៨ឆ្នាំ ស្នាក់នៅក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ចំណែកស្ត្រីម្ចាស់ចម្ការឈ្មោះរិទ្ធ ទិត្យអាយុ២៥ឆ្នាំនៅភូមិឃុំ។នៅថ្ងៃទី២៣ ខែមករាស្រ្តីម្ចាស់ដីបានដុតស្មៅភ្លេចមើលត្រាក់ទ័រដែលខូចលើដីនោះពេលម្ចាស់ត្រាក់ទ័រយកដុំភ្លើងទៅជួសជុល។
គ្រានោះភ្លើងបានឆាបឆេះស្មៅដែលដុតនិងរាលដាលទាំងត្រាក់ទ័រមួយគ្រឿងនោះខ្ទេចអស់គ្មានសល់។ម្ចាស់ត្រាក់ទ័រមកវិញក៏ទៅប្ដឹងសមត្ថកិច្ចទាមទារសងប្រាក់១៣.០០០ដុល្លារ។ប៉ុន្តែស្រ្តីម្ចាស់ចម្ការថាគ្មានលុយសងទេដោយសុំឱ្យខាងម្ចាស់ត្រាក់ទ័កាត់កងយកដីចម្ការរបស់គាត់ទៅ៕