ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះបានចុះចាប់បទល្មើសដឹកឈើនៅស្រុករវៀង ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ) ៖ រថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំង ឈ្មោះ តុលា ត្រូវសមត្ថកិច្ចចាប់បានហើយ។ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន កាលវេលាល្ងាចថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២២ នៅកន្លែងលើកឈើ ផ្ទះរបស់ឈ្មោះឈឿនស្ថិតក្នុង ភូមិពោ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។
តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ថា មានរថយន្ត ហាយលេនឌើ ពណ៌ ស គ្មានស្លាកលេខ១គ្រឿងកំពុងលើកឈើសុក្រម នៅចំណុចទីតាំងខាងលើរួច លោក ចាប ផាត មេបញ្ជាការអាវុធហតមូលដ្ឋានស្រុករវៀងសហការ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និង នគរបាល បានចុះទៅដល់កន្លែងបទល្មើសដើម្បីធ្វើការឃាត់រិបអុសវត្ថុតាងជាក់ស្តែងតែម្តង ចំណែកជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះទេ ដោយសាពេលក្រុមចម្រុៈទៅដល់អ្នកបើកឡានដឹកបទល្មើសរត់បាត់ស្រមោល ។
សូមបញ្ជាក់ជូនផងដែរថា ក្រោយពីមានបទបញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រៈវិហារនឹងបទបញ្ជារបស់ឯកឧត្តម កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អោយគ្រប់កងរាជអាវុធហត្ថទាំង៨ក្រុង ស្រុក ធ្វើការល្បាតទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ឋភាពខ្ពស់បំផុត ចំណែកចំនួនឈើមិនទាន់បានដឹងនោះទេ រងចាំមន្រ្តីជំនាញអនុវត្តនិតិវិធីបន្ត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *