ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវរករថយន្តបុកម៉ូតូ ឲ្យបុរសម្នាក់ស្លាប់ កំពុងរត់គេចខ្លួន

ភ្នំពេញ៖សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមហើយបើកត្រឡប់ក្រោយគេចខ្លួនបាត់។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមិថុនា។សពជនរងគ្រោះ ឈ្មោះ ប៊ុន សត្យារិទ្ធ អាយុ៣៣ឆ្នាំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1JK-3127 តាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូង។មកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកតែបានជ្រុះធ្លាក់ផ្លាកលេខភ្នំពេញ 2AE-8533នៅទីនោះ។រថយន្តនេះបើកស្របគ្នាយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់។
ក្រោយមកសមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននិងស្រាវជ្រាវរករថយន្តបង្កតាមរយៈផ្លាកលេខនេះដើម្បីនាំខ្លួនអ្នកបើកបរមកទទួលខុសត្រូវចំពោះមុខច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *