ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យបុរស២នាក់ រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តព្រូសបុកជាមួយម៉ូតូឌ្រីមបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែធ្នូ។
សាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគេឃើញរថយន្តម៉ាកព្រូសផ្លាកលេខភ្នំពេញ 2BK-3578 បើកតាមផ្លូវលេខ២០០៤។ ខណ:នោះបានបុកជាមួយម៉ូតូហុងដាឌ្រីមបណ្តាលឱ្យបុរស២នាក់បងប្អូនរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយកន្លែង ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ករណីនេះម៉ូតូខូចខាតយ៉ាងដំណំរីឯរថយន្តក៏ខូចខាតដែរ។
ក្រោយមក កម្លាំងនគរបាលបានយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំឱ្យម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *