ព័ត៌មានសន្តិសុខសង្គម

រថភ្លើងដឹកលើសចំណុះ ត្រូវអគ្គីភ័យឆេះក្បាលម៉ាស៊ីន ពេលកំពុងបើកបរ

បាត់ដំបង៖រថភ្លើងដឹកលើសចំណុះត្រូវភ្លើងឆេះក្បាលម៉ាស៊ីនកំពុងបើកបរសង្ស័យអាចមកពីក្បាលម៉ាស៊ីនតូចសណ្តោងទូច្រើនលើសកម្លាំងបណ្តាលឱ្យកកិតបែកផ្កាភ្លើងឆាបឆេះតែម្តង។

សមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ។ក្បាលរថភ្លើងដែលភ្លើងឆេះជារបស់ក្រុមហ៊ុន ROYALRAILWAY អ្នកបើកបរឈ្មោះ ឆន ផាន់នី អាយុ៣១ឆ្នាំនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ពេលភ្លើងឆេះនោះសមត្ថកិច្ចស្រុកថ្មគោលបានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកភ្លើងក៏រលត់ទៅវិញ។ប៉ុន្តែក្បាលរថភ្លើងបានរងការខូចខាតយ៉ាងដំណំ។ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានឱ្យដឹងថា មូលហេតុមកពីគឺក្បាលរថភ្លើងម៉ាស៊ីនតូច សណ្តោងទូចំនួន១២ទូ។ក្នុងនោះទូនីមួយៗមានផ្ទុកស្រូវពេញសរុបទាំងអស់មានទម្ងន់៧២០ តោនគឺលើសកម្លាំងម៉ាស៊ីនបណ្តាលឱ្យម៉ាស៊ីនប្រឹងអូសកកិតចេញភ្លើងឆាបឆេះតែម្តង។តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនិងខូចខាតដល់ស្រូវឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *