ព័ត៌មានសន្តិសុខសង្គម

រថយន្តព្រូស២គ្រឿង បុកគ្នាពេញទំហឹងខ្ទេចកំណត់មុខដូចគ្នា!

ភ្នំពេញ៖រថយន្តម៉ាកតូយូតាព្រូស២គ្រឿងបានបើកបុកគ្នាពេញទំហឹងនៅផ្លូវបែកជាបួនហើយមួយគ្រឿងខ្ទាតទៅបុកបង្គោលភ្លើងបណ្តាលឱ្យខ្ទេចកំណាត់មុខដូចគ្នា។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវលេខ៥១ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកតូយ៉ូតាព្រូសផ្លាកលេខ កម្ពុជា RA.XIV99 ធ្វើដំណើរតាមផ្លូវលេខ២២២។មកដល់ផ្លូវបែកជាបួនស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀតផ្លាកលេខភ្នំពេញ 2AW-5159 បើកតាមផ្លូវលេខ៥១យ៉ាងលឿនក៏បុកចំពីចំហៀង។ពេលនោះរថយន្តព្រូសមួយគ្រឿងបានប៉ើងទៅបុកបង្គោលភ្លើងខ្ទេចកំណាត់មុខដូចគ្នាតែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *