ព័ត៌មានសន្តិសុខសង្គម

កំពុងស្រាវជ្រាវ ឆេះចំការស្វាយច្រើនហិចតា នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងស្រាវជ្រាវករណីឆេះចម្ការស្វាយជាច្រើនហិកតា ត្រូវកម្លាំងអាជ្ញាធរជួយពន្លត់ទាន់ពេលវេលាមិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិឡើយ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅចម្ការស្វាយអ្នកភូមិប្រមាណ៥-៦ហិកតា នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពេលមានភ្លើងឆេះធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចបារម្ភក្រែងរាលដល់ឆេះផ្ទះពួកគាត់នៅជិតៗនោះ។
មន្ត្រីដដែលបានបន្តថា ក្នុងហេតុការណ៍នោះត្រូវមន្ត្រីអាជ្ញាធរ-កងកម្លាំងចម្រុះច្រើនសឹបនាក់បានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកជាង១០គ្រឿង ប្រើអស់រយៈពេលជិត៤ម៉ោងទើបភ្លើងរលត់ជាស្ថាពរមិនបានរាលដាលនិងគ្រោះថ្នាក់ដល់មនុស្សទេ។ចំពោះមូលហេតុនៃការឆេះចម្ការស្វាយនេះសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *