ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ កំពុងលួចឆក់ត្រីក្នុងបឹងធម្មជាតិ

ក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះ បានឃាត់ខ្លួនបុរសម្នាក់កំពុងធ្វើសកម្មភាពលួចឆក់ត្រីក្នុងបឹងធម្មជាតិមួយកន្លែង ហើយយកប្រគល់ឱ្យមន្ត្រីជំនាញជលផលអនុវត្តនីតិវិធី។
មន្ត្រីនគរបាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះកម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រចេះ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ត្រីហើយចាប់អ្នកប្រព្រឹត្តម្នាក់។ករណីនេះធ្វើឡើងនៅបឹងរំលាច ស្ថិតក្នុងភូមិក្រចេះ ក្រុង/ខេត្តក្រចេះ។
ជនសង្ស័យឈ្មោះ ឡាង សុខលាង ហៅម៉ាប់ អាយុ ៣៩ឆ្នាំនៅភូមិ សង្កាត់ខាងលើ។ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន-អាគុយកម្លាំង៤០អាំពែចំនួនមួយគ្រឿង-ដុំឆក់មួយគ្រឿង-និងដងឆក់មួយគូ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះប្រគល់ឱ្យផ្នែកជំនាញជលផលខេត្តដើម្បីអនុវត្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *