ព្រះវិហារ៖សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យម្នាក់ដែលទាញកាំបិតផ្គាក់ដេញកាប់បុរសទិញអេតចាយជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមព្រោះរឿងប្រចណ្ឌ។
មន្ត្រីនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា ហេតុការណ៍ដ៏សាហាវនេះបានកើតឡើង នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៨ខែឩសភាឆ្នាំ២០២២។
មុនកើតហេតុបុរសរងគ្រោះបានជិះម៉ូតូតាមផ្លូវដើរទិញអេតចាយ។មកដល់ភូមិឃុំខាងលើស្រាប់តែបុរសឈ្មោះមុំ ថា អាយុ៣០ឆ្នាំបានទាញកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះត្រូវជាច្រើនកាំបិតហើយជនរងគ្រោះបានរត់រកឱ្យគេជួយ។តែជនដៃដល់ដេញតាមកាប់ទៅលើជនរងគ្រោះរហូតដេកដួលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម។
ជនរងគ្រោះឈ្មោះទុយ តឺ អាយុ២៥ឆ្នាំមុខរបជាអ្នកទិញអេតចាយនៅភូមិស្ទោង ឃុំបន្ទាយខេត្តកំពង់ធំ។ក្រោយកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់។កម្លាំងនរគបាលស្រុកត្បែងមានជ័យជាមួយនគរបាលប៉ុស្តិ៍ឃុំឈានមុខ បានតាមចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕