ព័ត៌មានសន្តិសុខសង្គម

អ្នកទេសចរណ៍ សហការចាប់បុរសម្នាក់ លួចសម្ភារៈភ្ញៀវប្រគល់ឲ្យសមត្ថកិច្ច

ខេត្តព្រះសីហនុ៖បុរសម្នាក់ត្រូវអ្នកទេសចរឃាត់ខ្លួនយកប្រគល់ឱ្យសមត្ថកិច្ចហើយក៏ដាក់ខ្នោះពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិភ្ញៀវមកកម្សាន្តក្នុងខេត្តព្រះសីហនុ។
ប្រភពពីភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១០ ខែមករា មានជនសង្ស័យម្នាក់ចូលមកលួចយកសម្ភារនិងទូរសព្ទរបស់ភ្ញៀវដែលចូលមកបោះតង់សម្រាកលេង។ការចាប់ខ្លួនជនសង្ស័យនៅម្តុំគល់ប៉ោយជំទាវម៉ៅជិតដើមឈើចាំស្នេហ៍ក្បែរបន្ទប់ទឹកទី១១ ក្នុងភូមិគគីរ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្រោយពីមានសកម្មភាពលួចម្ចាស់បានចាប់បុរសម្នាក់ហើយរាយការណ៍ទៅសមត្ថកិច្ចក៏មានការចូលរួមពីនគរបាលខេត្តចុះមកអន្តរាគមន៍យកជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលឃុំបិតត្រាំងដើម្បីបន្តនីតិវិធី។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាពលួចរួមជាមួយសម្ភារមួយចំនួនដែលជនសង្ស័យបានលួចពីភ្ញៀវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *